Monday, January 23, 2017

តោះ! ក្រឡែកទៅមើល​ចិញ្ចៀន​អាពាហ៍ពិពាហ៍របស់ ​ Rain និង Kim Tae Hee


តោះ! ក្រឡែកទៅមើល​ចិញ្ចៀន​អាពាហ៍ពិពាហ៍របស់ ​ Rain និង Kim Tae Hee

តារាកូរ៉េ៖
 គូស្នេហ៍កំពូលតារាល្បី​ Rain និង Kim Tae Hee បានចាកចេញទៅក្រេបទឹកឃ្មុំរបស់ពួកគេនៅកោះបាលីនៅថ្ងៃទី 22 ខែមករាកាលពីម្សិលមិញនេះនៅអាកាសយានដ្ឋានអន្តរជាតិ Incheon ។ នៅប្រលានយន្តហោះ Rain បានឱបភរិយាយ៉ាងណែនចំពោះមុខមហាជននិងសារព័ត៌មាន ក្នុងទឹកមុខស្រស់ស្រាយទាំងពីរនាក់បង្ហាញពីក្ដីស្រឡាញ់រវាងគ្នាទៅវិញទៅមក។


គេចាប់អារម្មណ៍មើលឃើញចិញ្ចៀនអាពាហ៍ពិពាហ៍របស់ Kim Tae Hee មួយ តាមរយៈរូបថតនៃដៃរបស់នាងឃើញថាការរចនានៃចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាងនោះគឺដូចចិញ្ចៀនអាពាហ៍ពិពាហ៍កាតូលិក Rosary ។


គូស្វាមីភរិយាថ្មីថ្មោងទាំងពីរសប្បាយចិត្តនិងរីករាយញញឹមហើយឈរឱ្យគេថតរូបមុនពេលត្រូវបានអមដំណើរដោយក្រុមអង្គរក្សរបស់ខ្លួនចូលទៅក្នុងទ្វារស្ថានីយ។

0 comments: