ប្រជាជនចិនជឿជាក់ថា បុណ្យនិទាឃរដូវ (Spring Festival) គឺជាការចាប់ផ្តើមនៃឆ្នាំថ្មី ដូច្នេះអ្វីដែលអ្នកធ្វើ នឹងជះឥទ្ធិពលលើសំណាងរបស់អ្នក នៅក្នុងឆ្នាំថ្មីនេះ។ មានរឿងជាច្រើន ដែលអ្នកមិនគួរធ្វើ។
បម្រាមបែបប្រពៃណីចិនជាច្រើន ត្រូវបានផ្សារភ្ជាប់ជាមួយនឹង ពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បម្រាមមួយចំនួនត្រូវបានគេបោះបង់ចោល ជាពិសេសក្នុងចំណោមប្រជាជនរស់នៅតាមទីក្រុង នាសម័យទំនើប និងក្មេងជំនាន់ក្រោយតែម្តង។
ខាងក្រោមនេះ គឺជាបម្រាមដែលអ្នកហាមធ្វើដាច់ខាត នៅថ្ងៃចូលឆ្នាំចិន និងអំឡុងរដូវបុណ្យនិទាយរដូវ រយៈពេល១៥ថ្ងៃ (ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥ គិតតាមថ្ងៃច័ន្ទគតិចិន)
បម្រាមក្នុងថ្ងៃចូលឆ្នាំចិន
#១ កុំបោស ឬយកសំរាមទៅចោល
ការបោសសំរាម តំណាងឲ្យបោសទ្រព្យសម្បត្តិចេញពីផ្ទះ។ បើបោសសំរាមពេលចូលឆ្នាំចិន ត្រូវបោសចូលក្នុង និងកើបទុកមួយកន្លែងសិន ចាំយកទៅចោលពេលចប់ពិធី។ ចំណែកឯការបោះចោលសំរាម ក៏តំណាងឲ្យបោះចោលសំណាង ឬ ឱកាសល្អចេញពីផ្ទះដែរ។
#២ ហាមទទួលទានបបរ សម្រាប់អាហារពេលព្រឹក
បបរ ត្រូវបានគេចាត់ទុកថា មានតែប្រជាជនក្រីក្រប៉ុណ្ណោះ ដែលទទួលទានវា ជាអាហារពេលព្រឹក។ ចំណែកឯការមិនទទួលទានសាច់ គឺដើម្បីគោរពដល់ព្រះពុទ្ធ ដែលមិនប្រព្រឹត្តិអំពើកាប់សម្លាប់។
#៣ មិនគួរធ្វើការងារដេរប៉ាក់ឡើយ
ការប្រើប្រាស់កាំបិត និង កន្ត្រៃ ត្រូវធ្វើយ៉ាងណា ជៀសឲ្យផុតពីគ្រោះថ្នាក់ណាមួយ បើមិនដូច្នេះទេ នឹងនាំឲ្យមានរឿងអពមង្គល និង បាត់បង់ទ្រព្យសម្បត្តិ ជាមិនខាន។
បម្រាមអំឡុងរដូវបុណ្យនិទាយរដូវ១៥ថ្ងៃ (ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥ គិតតាមថ្ងៃច័ន្ទគតិចិន)
#១ ហាមយំ៖ នាំឲ្យមានសំណាងអាក្រក់
#២ ហាមធ្វើឲ្យបែកចាន៖ នាំឲ្យមានសំណាងអាក្រក់
#៣ ហាមប្រើកន្ត្រៃ និង កាំបិត៖ វាកាត់ទ្រព្យសម្បត្តិ
#៤ ហាមខ្ចី ឬឲ្យគេខ្ចីលុយ៖ នាំឲ្យមានបំណុលជាប់ខ្លួន
#៥ ហាមសម្លាប់ (រួមទាំងសត្វ)៖ នាំឲ្យមានគ្រោះអកុសល
#៦ ហាមស្លៀកពាក់ស ឬ ខ្មៅ៖ ពណ៌ដែលនាំសំណាងអាក្រក់
#៧ ហាមមិនឲ្យមានចោរលួច៖ ឲ្យប្រផ្នូលអាក្រក់ថា ទ្រព្យសម្បត្តិនឹងត្រូវចោរលួចនៅក្នុងឆ្នាំថ្មី
#៨ ហាមមិនឲ្យពាងអង្ករទទេ៖ ឲ្យប្រផ្នូលថា អាចកើតមានជំងឺនៅក្នុងឆ្នាំថ្មី
0 comments: