ដំណឹងល្អ!... ជាតិសុរា ឬជាតិអាល់កុល (Alcohol) មិនអាចបំផ្លាញកោសិកាខួរក្បាលយើងបានទេ វាគ្រាន់តែធ្វើឲ្យកោសិកា
ថ្មីៗលូតលាស់យឺតជាងមុនប៉ុណ្ណោះ។
គំនិតដែលគិតថា ជាតិអាល់កុលទៅបំផ្លាញកោសិកាខួរក្បាលនោះយើងគួរបកស្រាយត្រឡប់ទៅមើលកាលពីជំនាន់រវាងសតវត្ស
ទី ១៩ ដែលមានអ្នកតវ៉ាប្រឆាំងនឹងការបំបាត់មិនឲ្យលក់ជាតិអាល់កុល ដែលត្រូវឈឺចាប់ដោយសារតែគ្មានការបកស្រាយឲ្យជាក់លាក់
តាមលក្ខណៈជាវិទ្យាសាស្រ្តអ្វីទាល់តែសោះ។
គំរូដែលបានមកពីអ្នកទទួលទានសារជាតិស្រវឹងនិងអ្នកមិនបានទទួលទានសារជាតិស្រវឹង បង្ហាញឲ្យឃើញថា អ្នកទាំងពីរក្រុម
នេះមានកោសិកាប្រសាទច្រើនប្រហាក់ប្រហែលគ្នា។ ការសិក្សាស្រាវជ្រាវជាច្រើន ក៏បានបង្ហាញឲ្យឃើញផងដែរថា តាមពិតការ
ទទួលទានសារជាតិស្រវឹងក្នុងកម្រិតមួយសមល្មមនឹងជួយឲ្យខួរក្បាលចងចាំបានល្អទៅវិញ ខណៈពេលដែលការស្រាវជ្រាវនៅក្នុង
ប្រទេសស៊ុយអ៊ែត ក៏បង្ហាញឲ្យឃើញដែរថា កណ្តុរដែលបានទទួលសារជាតិអាល់កុល មានចំនួនកោសិកាខួរក្បាលកើនឡើង។
ជាការពិតដែលថា ការញៀនស្រាអាចនឹងផ្តល់ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរចំពោះខួរក្បាល តែគ្មានភស្តុតាងថាបញ្ហាទាំងនេះ វាពាក់
ព័ន្ធនឹងការស្លាប់របស់កោសិកាខួរក្បាលនោះទេ... ប៉ុន្តែគួរតែកើតមកពីការដែលសារជាតិស្រវឹងចូលទៅរំខានប្រព័ន្ធធ្វើការរបស់ខួរ
ក្បាលទៅវិញទេ។
អាការៈស្រវឹងយូរកើតមកពីខួរក្បាលរួញ ព្រោះដោយសារតែវាខ្វះជាតិទឹកដែលធ្វើឲ្យខួរក្បាលកន្រ្តាក់លើស្រោមខួរក្បាល
អ្វីដែលធ្វើឲ្យមានអារម្មណ៍ថាឈឺ គឺស្រោមខួរក្បាល ចំណែកឯខួរក្បាលផ្ទាល់ ពុំមានអារម្មណ៍អ្វីទេ។
ថ្មីៗនេះ ក្រុមអ្នកតារាសាស្រ្តទើបនឹងរកឃើញសារជាតិអាល់កុលបរិមាណដ៏ច្រើនមហិមានៅត្រង់ហ្កាឡាក់ស៊ីរបស់យើងគឺក្រុម
ពពកមេតាណុលក្នុងទំហំដ៏ធំមហាសាល មានអង្កត់ផ្ចិត ៤៦៣ ៥០០ Km។ ទោះជាជាតិអាល់កុលដែលយើងចូលចិត្តផឹកនោះ ជាជាតិ
ស្រវឹងដែលបានមកពីគ្រាប់ធញ្ញជាតិ (ប្រសិនបើក្រៅពីនេះ គេហៅវាថា អាល់កុល អេទីលិក ឬអេតាណុល) ហើយមេតាណុលក៏
អាចធ្វើឲ្យយើងពុលផងដែរ។ តែការស្វែងរកឃើញខាងលើបែរជាឃ្លាតឆ្ងាយរហូតដល់មានគំនិតគាំទ្រទ្រឹស្តីមួយនិយាយថា ចក្រវាល
មានអ្វីៗទុកសម្រាប់ឲ្យយើងផឹកយ៉ាងឆ្អែតស្កប់ស្កល់។
0 comments: