Tuesday, January 17, 2017

ប្រវត្តប្រាសាទអង្គរវត្ត

      ប្រាសាទអង្គរវត្ត ជាស្ថាប្យកម្មអច្ឆរិយៈលំដាប់ពិភពលោក សង់នៅដើមសតវត្សទី ១២ ដោយព្រះបាទសូរ្យវរ្ម័នទី ២
(១១១៣-១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ត មានកម្ពស់ ៦៥ ម៉ែត្រ មានក្រឡាផ្ទៃ
ប្រហែល ២០០ ហិចតា រាងចតុកោណកែងដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និងគូទឹកមានទទឹង២០០ម៉ែត្រ។
          នៅខាងមុខផ្លូវចូល មានតោថ្មធំៗឈរយាមនៅអមសងខាងផ្លូវ រីឯនៅខាងចុងនៃផ្លូវចូលនោះមានគោបុរៈប្រាង្គបី ដែល
មានកម្ពស់ខុសគ្នា ដូច្នេះហើយទើបស្ថាបត្យកម្មដ៏អស្ចារ្យនេះមានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្ត មិនមែនជាស្នាដៃ
របស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព។ នៅចំកណ្តាលប្រាសាទ សង់ជាប្រាង្គមានកំពូល ៥ មានរូបគំនូរឆ្លាក់ជាប់នឹងថ្ម
ជារឿងរាមកេរ្តិ៍​ ប្រវត្តិធ្វើសឹករបស់វិរក្សត្រ កូរសមុទ្រទឹកដោះ កំណើតអប្សរា និងនៅលើប្រាសាទឆ្លាក់ជារូបព្រហ្មមុខបួន។
          បើតាមសិលាចរឹកនៅសតវត្សទី ១៦ ឈ្មោះប្រាសាទអង្គរវត្តគឺ "ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក"។ លុះនៅ
ឆ្នាំ ១៩៩២ ត្រូវបានគេដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
          បច្ចុប្បន្នប្រាសាទអង្គរវត្ត បានក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់បំផុតក្នុងប្រទេសកម្ពុជា រហូតមានពំនោលមួយ
បានពោលថា "កើតមកជាកូនខ្មែរ ត្រូវតែបានទៅលេងប្រាសាទអង្គរវត្តយ៉ាងហោចណាស់ម្តង ក្នុងមួយឆាកជីវិតដើម្បីបាន
ស្គាល់ពីស្នាដៃបុព្វបុរសរបស់យើង"។

0 comments: